សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភាប្រជុំផ្ទៃក្នុង

   ថ្ងៃទី 10 ខែតុសា ឆ្នាំ2024
com5_04-10-2012_1 com5_04-10-2012_2

នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២  គណៈកម្មការទី៥ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោកជំទាវ ទី ប៉ូរ៉ាស៊ី ប្រធាន​គណៈកម្មការ ដោយផ្តោតសំខាន់ពិភាក្សាអំពី៖ ១-ពិនិត្យរបាយការណ៍​​ចន្លោះសម័យប្រជុំអចិន្ត្រៃយ៍ ថ្ងៃ
ទី​០៩ ខែតុលា ឆ្នាំ២០១២  
២-រាយការណ៍ លទ្ធផលបេសកកម្មខេត្តកំពង់ចាម, ក្រចេះ, ស្តឹងត្រែង
(ឯកឧត្ដម ឈិត គឹមយាត)
៣-បិទបញ្ជីបេឡា​គណៈកម្មការប្រចាំត្រីមាស (ខែមេសា ដល់ខែកញ្ញា) ៤-បញ្ហាផ្សេងៗ

ការពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា​ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា​ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី ពិនិត្យរបាយការណ៍ ស្តីពីវិស័យជាសមត្ថកិច្ចគណៈកម្មការទី៥ព្រឹទ្ធសភា ចន្លោះសម័យប្រជុំ លើកទី១ និងលើទី២​នៃព្រឹទ្ធសភា​​ និតីកាលទី៣ មុននឹងដាក់ចូលរបៀបវារៈ​នៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍​​ព្រឹទ្ធសភា ស្តាប់របាយការណ៍​លទ្ធផលការងារ ស្តីពីដំណើរ បេសក​កម្ម នៅខេត្តកំពង់ចាម​ ក្រចេះ និងខេត្ត​ស្ទឹងត្រែង ​ និងស្តាប់របាយការណ៍បិទបញ្ជី បេឡាគណៈកម្មការទី៥ប្រចាំត្រីមាស និងបញ្ហាផ្សេងៗ៕

រូបភាព នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១