សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភា ឈ្វេងយល់អំពីតួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធរបស់ក្លឹបអ្នកកាសែតកម្ពុជា

   ថ្ងៃទី 18 ខែមករា ឆ្នាំ2024
com5_17-01-2013កាលពីព្រឹកថ្ងៃទី១៧​ ខែមករា ឆ្នាំ២០១៣ នៅសាលពិសេស វិមានព្រឹទ្ធសភាគណៈកម្មការកិច្ចការបរទេស​ សហប្រតិបត្តិការ អន្តជាតិ ឃោសនាការ និងព័ត៌មានហៅកាត់គណៈកម្មការទី៥ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី​​ បូរ៉ាស៊ី ប្រធាន គណៈកម្មការ បានជួបសវនាការនិងពិភាក្សាការងារជាមួយនឹង ក្លឹបអ្នកកាសែតកម្ពុជា ដែលដឹកនាំដោយលោក ប៉ែន​ សមិទ្ធិ​ ប្រធាន​ក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកកាសែតរស្មី កម្ពុជា ។ លោកជំទាវ ទី បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានមានប្រសាសន៍ជម្រាបអំពីតួនាទីភារកិច្ចរបស់គណៈកម្មការ ទាំង៩របស់ព្រឹទ្ធសភា​ និងគោលបំណងជួប សវនាការការងារជាមួយក្លឹបអ្នកការសែតកម្ពុជានាពេលនេះ គឺដើម្បីឈ្វេងយល់ អំពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្លឹប អ្នកកាសែតកម្ពុជា ការងារគ្រប់គ្រងអ្នកសារព័ត៌មាន ការងារផ្សព្វផ្សាយក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មានដល់អ្នកកាសែត និងការត្រៀមលក្ខណៈសម្បត្តិរបស់អ្នកកាសែត នៅពេលសមាហរណកម្ម ដែលព្រះរាជាណាចក្រកម្ពុជាចូលក្នុងសហគមន៍ អាស៊ាននៅឆ្នាំ២០១៥ខាងមុខនេះ។
លោកជំទាវក៏បានបន្តទៀតថាគណៈកម្មការទី៥ព្រឹទ្ធសភាមានបំណងចង់បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងក្លឹប អ្នកកាសែតកម្ពុជាជាមួយនឹងគណៈកម្មការទី៥ព្រឹទ្ធសភា ឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីជាការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញ ទៅមក  និងជួយលើកកម្ពស់វិស័យសារព័ត៌មាននូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យមានការរើកចំរើនឡើងថែមទៀត។
លោក​ ប៉ែន​សមិទ្ធិ​ ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍ថា ក្លឹបអ្នកកាសែតកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ដោយមានការគាំទ្រហិរញ្ញវត្ថុពីអង្គការ ខុនរ៉ាដអាឌិនណៅអ៊ែរ ។ ក្លឹបអ្នកកាសែតកម្ពុជា មានប្រធានមួយរូប ត្រូវ បានបោះឆ្នោតក្នុងរយៈពេល០៣ឆ្នាំម្តង និងគណៈកម្មការនាយក ដែលមានភារកិច្ចពិនិត្យ​ និងអនុម័តការសម្រេចរូម។
លោក​ ប៉ែន​ សមិទ្ធិ​​ មានប្រសាសន៍បន្តថា ក្លឹបមានតួនាទីភារកិច្ច ទី១-បណ្តុះបណ្តាល ដល់អ្នកកាសែត នូវជំនាញខ្លីៗ  ទី២-ជួយការពារមុខងារអ្នកកាសែត ក្នុងករណីអ្នកកាសែតត្រូវបានគេប្តឹង ជួបឧប្បត្តិហេតុផ្សេងៗ សម្របសម្រួលរវាងអ្នក កាសែតជាមួយនឹង អតិថិជន និងប្រព័ន្ធតុលាការ ទី៣-បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពរវាងក្លឹបអ្នកកាសែត ជាមួយនឹង បណ្តាសារព័ត៌មានអន្តរជាតិទាំងក្នុងតំបន់ នឹងលើឆាកអន្តរជាតិ។
លោក​ ប៉ែន​ សមិទ្ធិ​​ មានប្រសាសន៍បន្ថែមថា ទន្ទឹមនឹងនេះក្លឹបក៏នៅមានបញ្ហាប្រឈមជាច្រើនជូចជា ទី១-មិនមានប្រភព ហិរញ្ញវត្ថុឯករាជ្យ ទី២-ទីផ្សាររបស់កាសែតតូច គឺថវិកាទទួលបានមកពីការលក់កាសែតបានត្រឹមតែ២០%ប៉ុណ្ណោះ ៨០% គឺពឹងផ្អែកទៅលើការផ្សាយពាណិជ្ជកម្ម ទី៣-កម្រិតចំណូលរបស់អ្នកកាសែតនៅមានកម្រិត និងទី៤-ខ្វះធនធានមុស្ស ។
លោក​ ប៉ែន​ សមិទ្ធិ​​ មានប្រសាសន៍បន្តថា ដោយសារនៅព្រះរាជាណាចក្រកម្ពុជា មានសមាគមអ្នកកាសែតរហូតទៅ២៨ សមាគម និងអង្គភាពសាព័ត៌មានជាច្រើន ទើបធ្វើឲ្យការគ្រប់គ្រងអ្នកកាសែតមានការលំបាក។ ទន្ទឹមនឹងនេះ ដោយសារតែ បច្ចុប្បន្ន យើងមានច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ  និងមានក្រុមប្រឹក្សាក្រមសីលធម៌ ការងារព័ត៌មាន ទើបមានការរីកចំរើនទៅមុខជាបណ្តើៗផងដែរ៕

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖​ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១