កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ គណៈកម្ម- ការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោ- សនាការ និងព័ត៌មាន ហៅកាត់គណៈកម្មការទី៥ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធាន គណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបរបាយការណ៍សកម្មភាពការងាររបស់ គណៈកម្មការ ក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៣ និងលើកទិសដៅការងារសម្រាប់អនុវត្ត ក្នុង ចន្លោះសម័យប្រជុំលើកទី២ និងទី៣ និងបញ្ហា ផ្សេងៗ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ វិមានព្រឹទ្ធសភា៕