សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងព័ត៌មាន

   ថ្ងៃទី 9 ខែឧសភា ឆ្នាំ2024

Com5_9_5_2013_1 Com5_9_5_2013_2
នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ  ឃោសនាការ  និងព័ត៌មាន ហៅកាត់គណៈកម្មទី៥ព្រឹទ្ធសភា  ដឹកនាំដោយលោកជំទាវ  ទី  បូរ៉ាស៊ី  ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សា ការងារជាមួយនឹង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួង។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ស្វាយគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរ ចំពោះវត្ត- មានរបស់គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដែលបានអញ្ជើញចុះឈ្វេងយល់ អំពីការងារដែលក្រសួងបានអនុវត្ត នាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា វត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភានាពេលនេះគឺជាការឆ្លុះ- បញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនិងជាការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង គណៈកម្មការទី៥ព្រឹទ្ធសភា ជាមួយនឹងក្រសួងព័ត៌មាន ដើម្បីជាការចែករំលែកនូវបទពិសោធ៌ពីគ្នាទៅវិញ ទៅមក។
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណង នៃការជួប ពិភាក្សាការងារនាពេលនេះ គឺដើម្បីឈ្វេងយល់អំពី៖ ទី១-សកម្មភាពការងារដែលក្រសួងសម្រេចបាន និងទិសដៅ សម្រាប់អនុវត្តបន្ត ទី២-ការងារគ្រប់គ្រងកាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ រោងពុម្ព ព្រឹត្តិបត្រសារព័ត៌មានផ្សេងៗ និងបញ្ហា ផ្សព្វផ្សាយ ទី៣-ដំណើរការនៃការកសាង សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ទី៤-ការត្រៀមផែនការយុទ្ធសាស្ត្ររបស់ ក្រសួងក្នុងការធ្វើសមាហរណកម្មវិស័យព័ត៌មានរបស់កម្ពុជា ក្នុងសហគមន៍ អាស៊ាននៅឆ្នាំ២០១៥។
លោកជំទាវប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងក្នុងការអនុវត្តការងារ នាពេលកន្លងមកដោយទទួលបានជោគជ័យ និងការលើកឡើងអំពីការងាររបស់ក្រសួងលើវិស័យព័ត៌មានក្នុងការខិតខំ ចូលរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព ថែមទៀត៕

 អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១