សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង

   ថ្ងៃទី 6 ខែវិច្ឆិការ ឆ្នាំ2024

com5_6_11_2013
នាព្រឹកថ្ងៃទី០៦ ខែវិច្ជិកា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ វិមានព្រឹទ្ធសភាលោកជំទាវ ទី បូរ៉ាស៊ីប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់គណៈ កម្មការទី៥ព្រឹទ្ធសភា បានដឹកនាំកិច្ច ប្រជុំផ្ទៃក្នុងគណៈកម្មការ ដែលមានរបៀបវារៈ៖ ទី១-ពិនិត្យពិភាក្សាខ្លឹមសារ គោលបំណងបំពេញទស្សនកិច្ច នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ទី២-ពិនិត្យពិភាក្សារបាយការណ៍ ចន្លោះសម័យប្រជុំព្រឹទ្ធសភា ទី៣-ពិនិត្យពិភាក្សាសេចក្តីរាយការណ៍ អំពីលទ្ធផលបេសកម្មខេត្តសៀមរាបនិងខេត្ត ឧត្តរមានជ័យ   ទី៤-ពិនិត្យពិភាក្សាអំពីបញ្ហាផ្សេងៗដោយមានការអញ្ជើញចូលរួម ពីឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ ឯកឧត្តមសមាជិកគណៈកម្មការនិងមន្រ្តីលេខាធិការ អមគណៈកម្មការទី៥ ព្រឹទ្ធសភា៕

អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១