នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥ព្រឹទ្ធសភា) លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជា អធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដើម្បីពិនិត្យរបាយការណ៍ តាមវិស័យរបស់ គណៈកម្មការទី៥ នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥នៃព្រឹទ្ធសភា នីតិកាលទី៣ និងពិនិត្យរបាយការណ៍សកម្មភាពការងាររបស់សមាជិក-សមាជិកាគណៈកម្មការទី៥(នៅចន្លោះសម័យប្រជុំ) និងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ៕
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន