លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
គណៈកម្មការទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ហើយកិច្ចប្រជុំបានពិភាក្សាផ្ដោតសំខាន់ទៅលើការត្រៀមខ្លឹមសារជួប គណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភា ប្រឹក្សានយោបាយប្រជាជនចិន និង បញ្ហាផ្សេងៗ
កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (ហៅកាត់គណៈកម្មការទី៥នៃព្រឹទ្ធសភា) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផៃ្ទក្នុងគណៈកម្មការដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈ ក្នុងការទទួលជួបជាមួយនឹងគណៈប្រតិភូគណៈកម្មការកិច្ចការ បរទេសសភាប្រឹក្សានយោបាយប្រជាជនចិនដែលនឹងអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ និងបញ្ហាផេ្សងៗដែលមានការអញ្ជើញចូលរួមពីសមាជិកា សមាជិកគណៈកម្មការ៕
រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យាអត្ថបទ ៖ នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១