លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
សមាជិកាព្រឹទ្ធសភាចូលរួមប្រជុំគោលនយោបាយស្តីពី ការប្រឆាំងអំពើហិង្សាលើស្រ្តី នៅក្នុងសភាប្រើភាសាបារាំង តាមប្រព័ន្ធវីដេអូ =========== នារាត្រីថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំង ទទួលបន្ទុកតាក់តែងគោលនយោបាយស្តីពី ការប្រឆាំងអំពើហិង្សាលើស្រ្តីនៅក្នុងសភាប្រើភាសាបារាំង(APF) បានអញ្ជើញចូលរួមប្រជុំគោលនយោបាយស្តីពី ការប្រឆាំងអំពើហិង្សាលើស្រ្តីនៅក្នុងសភាប្រើភាសាបារាំង(APF) តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងប៉ារីស ប្រទេសបារាំង វេលាម៉ោង១៤:០០នាទី ម៉ោងនៅទីក្រុងប៉ារីស ត្រូវនឹងម៉ោង២០:០០នាទី ម៉ោងនៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកជំទាវ ទី បូរ៉ាស៊ី ក៏បានធ្វើបទអន្តរាគមដើម្បីរួមចំណែកក្នុងការតាក់តែងគោលនយោបាយស្ដីពីការប្រឆាំងអំពើហិង្សាលើស្រ្តីនៅក្នុងសភាប្រើភាសាបារាំងAPFផងដែរ។
កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ Maryse Gaudreaut ប្រធានបណ្ដាញស្រ្ដីនៃសភាប្រើភាសាបារាំងAPF និងជាប្រធានក្រុមការងារតាក់តែងគោលនយោបាយ ដោយមានក្រុមសមាជិកាចូលរួម៩ប្រទេស (Belgique, Bénin, Cambodge, Canada, Sénégal, Roumanie, Rwanda, Ontario et Polynésie Française)។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១