សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឈិត គឹមយាត អនុ​ប្រធាន​គណៈ​កម្មការ​ទី៥ព្រឹទ្ធសភា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​រៀប​ចំ នៃ​មហា​សន្និបាត​អាយប៉ា​លើក​ទី៤១ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេច​ក្តី​ព្រាង​សេចក្តី​សម្រេច និង​ប្រធាន​បទ​(Subject items )

   ថ្ងៃទី 29 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤១ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច និងប្រធានបទ(Subject items ) ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីជំនួយការ សរុបចំនួន២០រូប។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមកិច្ចប្រជុំមហាសន្និបាតអាយប៉ា លើកទី៤១ តាមរយៈវីដេអូពីប្រទេសវៀតណាម ក្រោមប្រធានបទ ការទូតសភាសម្រាប់អាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១