សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឈិត គឹមយាត បានអញ្ជើញចូលរួមក្នុងពិធីពិពណ៌ Walking through a songline ដែលរៀបចំឡើងដោយស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម Hon Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី

   ថ្ងៃទី 16 ខែវិច្ឆិការ ឆ្នាំ2025

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីពិពណ៌ Walking through a songline ដែលរៀបចំឡើងដោយស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម Hon Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី និងស្ថាប័នពាក់ព័ន្ធនានា។ Songline គឺជាពិពណ៌បែបឌីជីថលពហុញ្ញាណ ដែលអាចឱ្យអ្នកទស្សនាស្រមៃខ្លួនថាកំពុងនៅក្នុងពិភពចំណេះដឹងរបស់ជនជាតិដើមអូស្ត្រាលីដែលផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាមរយៈបច្ចេកវិទ្យាថ្មី។ Songline ឬ Dream tracks គូសវាសផែនទីផ្លូវរបស់បុព្វបុរសនៅពេលពួកគេធ្វើដំណើរឆ្លងកាត់ប្រទេសអូស្ត្រាលី បង្កើតបានជាទឹកដី និងប្រជាជន។ ចំណែកពិពណ៌ Walking through a Songline នេះត្រូវបានបង្កើតឡើងដោយសារមន្ទីរជាតិអូស្ត្រាលី ក្នុងភាពជាដៃគូជាមួយ Mosster Studio ពិពណ៌នេះទទួលបានការគាំទ្រជាបន្ត ពីអ្នកថែរក្សាវប្បធម៌ជនជាតិដើម Aboriginal និងជាអ្នកមានចំណេះដឹង ទាក់ទងនឹងរឿងនិទាននេះ។ កម្មវិធីនេះប្រព្រឹត្តទៅនៅ Factory Phnom Penh។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១