លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ឈិត គឹមយាត ប្រធានស្ដីទីគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជាប្រធានកិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ានអាយប៉ាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ាន ក្នុងឱកាសសភាកម្ពុជាធ្វើជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ កិច្ចប្រជុំបានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២១ មានជាអាទិ៍៖ ១.របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១-២០២២ ២.ការប៉ាន់ស្មានថវិកាឆ្នាំ២០២២-២០២៣ ៣.របាយការណ៍លេខាធិការដ្ឋានឆ្នាំ២០២១-២០២២ ៤.ការទទួលស្គាល់សភាសហរដ្ឋអាមេរិកជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា) ៥.ការទទួលស្គាល់សភាហ្ស៊កហ្ស៊ីជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា) ៦.ការទទួលស្គាល់រដ្ឋសភានេប៉ាល់ជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា) ៧.ការទទួលស្គាល់សភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា) ៨.ការបន្តនិងធ្វើវិសោធនកម្មនៃអនុស្សរណៈនៃការយោគយល់គ្នារវាងអាយប៉ា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដើម្បី “អភិវឌ្ឍសមត្ថភាពរបស់ អាយប៉ាលើបញ្ហាពាក់ព័ន្ធសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅក្នុងវិស័យនានា” ៩.ការបន្តនិងធ្វើវិសោធនកម្មនៃអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាយប៉ា និងមូលនិធិ Freeland ១០.ការបន្ត និងធ្វើវិសោធនកម្មអនុស្សរណៈនៃការយោគយល់គ្នារវាងអាយប៉ា និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ស្តីពី “កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់មន្រ្តីនៃសភាសមាជិកអាយប៉ា” ១១.ការបង្កើតក្រុមការងារពិគ្រោះយោបល់ប្រចាំឆ្នាំ សហការសម្របសម្រួលដោយអាយប៉ា និង PCAsia ដើម្បីលើកកម្ពស់ការចែករំលែកទិន្នន័យ និងចំណេះដឹងប្រកបដោយតម្លាភាព ក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបគ្រាអាសន្នសុខាភិបាល ១២.ការកសាងផែនការយុទ្ធសាស្រ្តអាយប៉ា ២០២៣-២០២៥ ផ្តល់មូលនិធិដោយមូលនិធិកាណាដា សម្រាប់គំនិតផ្តួចផ្តើមក្នុងស្រុក (CFLI) អាស៊ាន ១៣.ការបង្កើតបណ្ណាល័យច្បាប់ឌីជីថលអាយប៉ា ១៤.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូនប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិនៃព្រុយណេដារូស្សាឡាម ១៥.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន WAIPA ១៦.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូន អតីតអនុប្រធានសភាតំណាងរាស្រ្តហ្វីលីពីន ១៧.ការកោតសរសើរជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានអាយប៉ា ១៨.ការបន្តកិច្ចព្រមព្រៀងការងាររបស់អគ្គលេខាធិការអាយប៉ាក្នុងតំណែង សម្រាប់រយៈពេលបីខែ ចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២២ ១៩.ការកោតសសើរចំពោះការបញ្ចប់ការងាររបស់លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការ អាយប៉ា អាណត្តិទីប្រាំ ២០.ការតែងតាំងអគ្គលេខាធិការអាយប៉ាអាណត្តិទីប្រាំមួយ ២១.កាលបរិច្ឆេទ និងទីកន្លែងនៃមហាសន្និបាតអាយប៉ាលើកទី៤៤ សេចក្តីព្រាងសេចក្តីសម្រេចទាំង២១នេះ នឹងយកទៅរាយការណ៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីអនុម័ត។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១