សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងធ្វើការអប់រំវិធីបង្ការការពារ ពីជំងឺឆ្លងCovid19 ដល់បងប្អូនប្រជាពលដ្ឋសាសនិកឥស្លាម

   ថ្ងៃទី 24 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងធ្វើការអប់រំវិធីបង្ការការពារ ពីជំងឺឆ្លងCovid19 ដល់បងប្អូនប្រជាពលដ្ឋសាសនិកឥស្លាមនៅភូមិត្រពាំងខ្លា និង ភូមិវាលវង់ ឃុំរការពប្រាំស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងក្រុមប្រឹក្សាឃុំរការពប្រាំ និងលោក ហុីម កំរី តំណាងសមាគមកូប្រាសុីមូស្លីមកម្ពុជា។

នៅក្នុងពិធីជួបសំណេះសំណាលនោះ សមាគមបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលជាអំេណាយរបស់សប្បុរសជន នៅប្រទេសអារាប៊ីសេអូឌីតតាមរយៈសមាគមរួមមាន៖ អង្ករ មី ទឺកក្រូច ទឹកត្រី ទឹកសុីអុីវ ប្រងឆា ទឹកដោះគោ និងស្កសរ សម្រាប់ចែកជូនជនចាស់ជរា ជនពិការ និងគ្រួសារដែលមានជីវភាពលំបាក សម្រាប់អាហារស្រាយបួសក្នុងខែបួសRamadan។

នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋ សូមបន្តការប្រុងប្រយ័ត្នខ្ពស់ ថែមទៀតក្នុងការការពារជំងឺឆ្លង Covid-19 ហើយខិតខំអនុវត្តតាមគោលការណ៍ណែនាំរបស់គណៈដឹកនាំជាន់ខ្ពស់សាសនា ឥស្លាមកម្ពុជា ក្រសួងសុខាភិបាល និងគោលកាណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាប្រទេសកម្ពុជាយើងមិនមានរកឃើញករជំងឺកូវីដ-១៩ ថ្មីក្នុងរយៈពេលជាងមួយខែកន្លងទៅនេះក្ដី ក៏សូមប្រជាពលរដ្ឋគ្រប់រូប ត្រូវមានកា ប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការការពារជំងឺឆ្លងកូវីដ-១៩ ឱ្យបានជាប់ជានិច្ច ត្រូវប្រកាន់យកនូវការ អនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមាន ក្អកកណ្ដាស់ បន្តអនុវត្តគម្លាតសុវត្ថិភាព សង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករឡើយ ដើម្បីរក្សាសុខភាព និងសុវត្ថិភាពខ្លួនយើង គ្រួសារយើង សហគមន៏ឃើង និងប្រជាពលរដ្ឋរបស់យើង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១