លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះពិនិត្យ និងអង្កេតការធ្វើអត្តសញ្ញាណកម្មគ្រួសារដែលមានជីវភាពខ្វះខាត នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះ ឯកឧត្តមបានចុះសួរសុខទុក្ខ និងអប់រំប្រជាពលរដ្ឋក្នុងភូមិឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយខិតខំអនុវត្តតាមគោលការណ៍ណែនាំរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដូចជា ការប្រតិបត្តិថ្វាយបង្គំតាមផ្ទះការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃឲ្យបានញឹកញ៉ាប់ រក្សាគំលាត ឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសការជួបជុំគ្នាច្រើនកុះករ និងចូលរួមកន្លែងដែលមានការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។
ក្នុុងពេលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ឆាយ វណ្ណា ក៏បាននាំយកគ្រឿងឧបភោគបរិភោគរួមមាន៖ មី អង្ករ ទឹកត្រីទឹកសុីអុីវប្រងឆា ទឹកដោះគោ ស្កសរ ចែកជូនគ្រួសារក្រីក្រ ជនពិការ ចាស់ជរា សំរាប់អាហារស្រាយបួសក្នុងខែ បួសRamadan ផងដែរ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១