សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឆាយ វណ្ណា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតទូតសាធារណរដ្ឋតួកគី

   ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2024

ឯកឧត្តម ឆាយ វណ្ណា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតទូតសាធារណរដ្ឋតួកគី
=======
នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានរំលឹកអំពីការទំនាក់ទំនងមិត្តភាព និងចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-តួកគី ចាប់ពីឆ្នាំ១៩៥៩ មក ហើយបានបើកដំណើរការស្ថានទូតឡើងវិញនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០១៣។
ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងអំពី ទំនាក់ទំនងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរួមមាន វិស័យកសិកម្ម ឧស្សាហកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ឯកឧត្តម ឆាយ វណ្ណា បានបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជាជាមួយសភានៃសាធារណរដ្ឋតួកគី ដើម្បីពង្រឹងទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកជំទាវ Ayda Unla បានសម្តែងនូវការស្វាគមន៍ និងថ្លៃងអំណរគុណចំពោះឯកឧត្តមលេខាធិការគណៈកម្មការទី៥ ដែលបានមកជួបពិភាក្សាការងារនៅពេលនេះ។ លោកជំទាវបានធ្វើការកត់សំគាល់ អំពីការអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់របស់ព្រះរាជាណាចក្រកម្ពុជា និងមានជំនឿយ៉ាងមុតមាំថាប្រទេសទាំងពីរនឹងបង្កើនការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការឱ្យកាត់តែល្អប្រសើរថែមទៀត ជាពិសេសការបង្កើនលើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១