លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ឯកឧត្តម ឆាយ វណ្ណា ជួបជាមួយតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ======= នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទីរសៀល ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Fahad Ur Reham ភារធារីតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថា នប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានគូសបញ្ជាក់ថា ចំពោះកិច្ចការសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនង ជាមួយសភាគ្រប់បណ្តាប្រទេសទាំងអស់ ក្នុងនោះព្រឹទ្ធសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពទ្វេរភាគី រវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារ ណរដ្ឋឥស្លាមប៉ាគីស្ថាន ដើម្បីលើកកម្ពស់ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្របត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសកម្ពុជាសូមស្វាគមន៍អ្នកវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីចូលមកវិនិយោគនៅកម្ពុជា ក្នុងនោះឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈស្ថានទូតប៉ាគីស្ថាននៅពេលអនាគតអ្នកវិនិយោគិនប៉ាគីស្ថាននឹងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម Fahad Ur Reham បានកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយកំពុងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។ តាមរយៈស្ថានទូតឥស្លាមប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគទុននៅប្រទេសប៉ាគីស្ថានដើម្បីមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យ កសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១