សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្ដម​ ឈិត​គឹមយាត​ នឹងឯកឧត្តម​ ឆាយ​ វណ្ណា​ អញ្ជើញ​ចុះសួរសុខទុក្ខ​អ្នក​រងគ្រោះ​ហេតុការណ៍​បាក់​អគារ​ខេត្តព្រះសីហនុ​

   ថ្ងៃទី 6 ខែកក្កដា ឆ្នាំ2025

  

នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក  ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម​ ឈិត​គឹមយាត​ អនុប្រធានគ៥ នឹងឯកឧត្តម​ឆាយ​ ​វណ្ណា​ លេខាធិការ​គ៥​ បានអមដំណេីរក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ​ដឹកនាំដោយឯកឧត្តម អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម និងអមដំណេីរដោយអាជ្ញាធរខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ដើម្បីផ្តល់ជូនជនរងគ្រោះ និងអ្នកស្លាប់​ដោយសារការរលំបាក់ស្រុតអគារកម្ពស់ ៧ជាន់ កាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុមទី១១ ភូុមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅភូមិ៦.១០​ សង្កាត់វិហារលួង​ ក្រុងសួង​ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តម បាននាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា និងអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រួមមាន​ ទឹកត្រី១យួរ​ ទឹកស៉ីអ៉ីវ១យួរ​ ត្រីខ១យួរ​ ទឹកដោះគោឆៅ១យួរ​ និងស្ករស១កញ្ចប់​ ដេីម្បីប្រគល់ជូនដល់ជនរងគ្រោះ និងក្រុមគ្រួសារអ្នកស្លាប់ចំនួន០២​រូប​ ទី១.ឈ្មោះ​ ញ៉​ ចាន់ណេត​    (រងរបួស)​ ទី២.​ឈ្មោះ  ញ៉​ ចាន់​ថន(ស្លាប់)ដែលទទួលរងគ្រោះថ្នាក់ពីហេតុការណ៍បាក់អាគារនេះ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១