សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ​ប្រធានគណៈ​កម្មការ​ទី៥​ព្រឹទ្ធសភា​ អញ្ជើញ​ចុះ​ដល់​ខ្នង​ផ្ទះ​ជួប​សួរ​សុខ​ទុក្ខ​លោក​យាយ​ចាស់​ជរា​មាន​ជំងឺ​ចំនួន​២​នាក់​នៅ​ស្រុកឧដុង្គ

   ថ្ងៃទី 18 ខែមីនា ឆ្នាំ2024

នាថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឹម សុខវិបូរ និងឯកឧត្តម នុត ប៉ាត ទីប្រឹក្សាសាលាស្រុកពញាឮ ខេត្តកណ្តាល លោកស្រី ឈៀន ចន្ថា សមាជិកក្រុមប្រឹក្សាស្រុក អញ្ជើញចុះដល់ខ្នងផ្ទះជួបសួរសុខទុក្ខលោកយាយចាស់ជរាមានជំងឺចំនួន២នាក់នៅភូមិបដិមាករ ឃុំផ្សារដែកស្រុកពញាឮ និងនៅភូមិក្នុងវាំង ឃុំវាំងចាស់ស្រុកឧដុង្គ និងបន្ទាប់មក អញ្ជើញជួបសួរសុខទុក្ខប្រជាជននៅជិតខាង និង ជួបមន្ត្រីនៅនៅសាលាស្រុកពញាឮ ប្រគល់ថ្នាំពេទ្យសម្រាប់ជូនមន្ត្រីនិងប្រជាពលរដ្ឋមានជំងឺ។នាឨកាសនោះ លោកជំទាវ ប្រធានបានឧបត្ថម្ភថវិកាមួយចំនួន ថ្នាំពេទ្យ អង្ករ20kg មី1កែស, ទឹកត្រី1យួរ ,ទឹកស៊ីអ៊ីវ1យួរ,អំបិល1ថង់,ស្ករស1ថង់,សារុង1,ក្រមា1,បាយនិងម្ហូប1ចំនួន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១