សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធាន​គណៈ​កម្មការ​ទី៥​ព្រឹទ្ធសភា បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​បណ្តាញ​ស្ត្រី​នៃ​សភា​ប្រើ​ភាសា​បារាំង (APF) តាម​រយៈប្រព័ន្ធ​វីដេអូ (Visioconférence)

   ថ្ងៃទី 13 ខែតុសា ឆ្នាំ2024

នាយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា ក្រុមបណ្តាញស្រ្តីនៃសភាប្រើប្រាស់ភាសាបារាំង នៃសភាកម្ពុជា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញរបស់បណ្តាញស្ត្រីនៃសភាប្រើភាសាបារាំង (APF) តាមរយៈប្រព័ន្ធវីដេអូ (Visioconférence) វេលាម៉ោង ១៤:៣០នាទី ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ១៩:៣០នាទី នៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ Maryse Gaudreault ប្រធានអង្គប្រជុំនៃបណ្តាញស្ត្រីប្រើប្រាស់ភាសាបារាំង និងជាសមាជិកសភា Québec ដោយមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៥៤ ប្រទេស ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១