សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញថ្វាយបង្គំព្រះរតនត្រ័យ បូជាផ្កាភ្ញី ទៀនធូប ​និង​នាំ​យក​នូវ​ទេយ្យ​វត្ថុ​គ្រឿង​ឧបភោគ​បរិភោគ ​ចង្ហាន់​បិណ្ឌ​បាត្រ​(នំបាញ់ហយ) និង​បច្ច័យ ដើម្បី​វេរ​ប្រគេន​ព្រះ​សង្ឃ នៅ​វត្ត​ស្បែង ស្ថិត​ក្នុង​ឃុំ​កំពង់​ហ្លួង ស្រុក​ពញាឮ

   ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2024

ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១១ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី មន្ត្រីរាជការនៅស្រុកពញាឮ បានអញ្ជើញថ្វាយបង្គំព្រះរតនត្រ័យ បូជាផ្កាភ្ញី ទៀនធូប និងនាំយកនូវទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ចង្ហាន់បិណ្ឌបាត្រ(នំបាញ់ហយ) និងបច្ច័យ ដើម្បីវេរប្រគេនព្រះសង្ឃ នៅវត្តស្បែង ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ។
លោកជំទាវបានឧទ្ទិសនូវកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លា ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១