លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ីម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈ អ.ព.ស បានអញ្ជើញចុះស្រុកពញាឮ ខេត្តកណ្តាល ត្រួតពិនិត្យការងារ និង ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ លោក ថន សុវណ្ណា អភិបាលស្រុក លោក អោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក លោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរាជការសាលាស្រុក សរុប ៨៥នាក់ នៅសាលប្រជុំសាលាស្រុក។ ក្នុងឱកាសនោះលោកជំទាវ បានចែកជូនដល់អ្នកចូលរួមក្នុងម្នាក់ៗ ទឹកអាល់កុលបាញ់លាងសម្អាតដៃ១ដប ប្រាក់១ម៉ឺនរឿល ប្រេងរឹត១ដប ប្រេងកូឡា១ខ្លង ម៉ាស១ និងឧបត្ថម្ភដល់សាលាស្រុកនូវថ្នាំវីតាមីន កន្សែងសើមជូនដៃ និងម៉ាសមួយចំនួន។ បន្ទាប់មកលោកជំទាវប្រធាន អមដំណើរដោយលោក នុត ប៉ាត និងលោកអភិបាលស្រុក បានអញ្ជើញដល់វត្តព្រះសុគន្ធមានបុណ្យហៅវត្តអ្នកតាសឹង្ហ ឃុំផ្សារដែក ថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឃ និងត្រួតពិនិត្យការងារជួសជុលព្រះវិហារដែលជាសទ្ធាជ្រះថ្លារបស់លោកជំទាវនិងបុត្រ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១