សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បាននាំយកនូវម៉ាសចំនួន១០កែសធំស្មើនឹង ១០ ០០០ម៉ាស និងអាល់កុល៤កានស្មើនឹង១២០លីត្រ

   ថ្ងៃទី 15 ខែមេសា ឆ្នាំ2024

ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា លោកជំទាវ សាយ ចាន់ណាក់ នាយិកាពិធីការសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហ:មន្រ្តីរាជការនៃអ. ព. ស. បាននាំយកនូវម៉ាសចំនួន១០កែសធំស្មើនឹង ១០ ០០០ម៉ាស និងអាល់កុល៤កានស្មើនឹង១២០លីត្រ ជាអំណោយរបស់លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ដល់ជូនលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ដើម្បីបែងចែកតាមឃុំទាំង១១ និងប្រើប្រាស់តាមការចាំបាច់ ដោយមានការចូលរួមពីសំណាក់លោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោក អោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុក និងសហការី។ ឆ្លៀតក្នុងឨកាសនោះលោកជំទាវ លោកអភិបាលស្រុក និង សហការីបានអញ្ជើញចូលថ្វាយបង្គំសួរសុខទុក្ខសម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំងនិងបវរណាប្រគេននូវទេយ្យវត្ថុរួមមាន សាដក៣ ផ្លែឈើ២កន្ត្រក ទឹកផ្លែឈើ១កែស ម៉ាស១កែសធំស្មើនឹង១ ០០០ម៉ាស អាល់កុល១កានស្មើនឹង៣០លីត្រ និង ថវិកា១០០ដុល្លារអាមេរិក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១