សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានប្រគល់អំណោយជាអង្ករ1.000kg ដែល​ជា​វិភាគ​ទាន​របស់​លោក​ព្រឹទ្ធា​ចារ្យ​វេជ្ជ​បណ្ឌិត វ៉ាង ស៊ិន មិញ

   ថ្ងៃទី 15 ខែមេសា ឆ្នាំ2024

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោកស៊ឹម សុខវិ បូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហ:មន្ត្រីរាជការនៃអ.ព.ស បានប្រគល់អំណោយជាអង្ករ1.000kg ដែលជាវិភាគទានរបស់លោកព្រឹទ្ធាចារ្យវេជ្ជបណ្ឌិត វ៉ាង ស៊ិន មិញ ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន100 គ្រួសារក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ អញ្ជើញជាតំណាងលោកថន សុវណ្ណា ប្រធានគណបក្សនិងជាអភិបាលស្រុកពញាឮ ក្នុងពិធីចែកអំណោយនេះរួមមានលោកនុត ប៉ាតទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកអោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក លោកស្រីឈៀន ចន្ថា សមាជិកក្រុមប្រឹក្សាស្រុក លោកនូ ឡេន មេឃុំទំនប់ធំនិងសហការី ។ លើសពីនេះលោកជំទាវប្រធានបានឧបត្ថម្ភអង្ករ2បេសម្ភារៈហូបនិងថវិកា100.000៛ជូនលោកតាលោកយាយក្រីក្រ1គ្រួសារនៅឃុំកំពង់លួង និង ឧបត្ថម្ភអាល់កុល 58 ដប ម៉ាស់1ប្រអប់ ថ្នាំរាក3កំប៉ុង និងប្រេងកូឡាមួយចំនួន ជូនស្រុកសម្រាប់ផ្ដល់ជូនមន្ត្រីប្រើប្រាស់ក្នុងកន្លែងធ្វើការ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១