សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកសំពៅលូន

   ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកសំពៅលូន ខេត្តបាត់ដំបង គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកសំពៅលូន ដឹកនាំដោយលោក ត្រៃ រ័ត្ន អភិបាលស្តីទីស្រុកសំពៅលូន និងអាជ្ញាធរស្រុកភ្នំព្រឹក ដឹកនាំដោយលោក នូវ រិទ្ធី អភិបាលរងស្រុកភ្នំព្រឹក អាជ្ញាធរប្រចាំការនៅច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់ព្រំដែនអូររំដួល ដើម្បីស្វែងយល់អំពី ការគ្រប់គ្រងច្រកទ្វារព្រំដែន ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពចេញ ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់ព្រំដែនអូររំដួលផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១