សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកសំឡូត និងប្រធានច្រកទ្វារតំបន់៤០០

   ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2024

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកសំឡូត និងប្រធានច្រកទ្វារតំបន់៤០០ ដឹកនាំដោយលោក សើ សាម៉េត អភិបាលស្រុកសំឡូត ដើម្បីស្វែងយល់អំពីការគ្រប់គ្រងច្រកទ្វារព្រំដែន ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន បន្ទាប់មកគណប្រតិភូបានអញ្ជើញចុះពិនិត្យមើលសកម្មភាពចេញ ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ នៅតាមច្រកទ្វារតំបន់៤០០ ស្ថិតនៅក្នុងស្រុកសំឡូត៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១