លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ឌសភា បានអញ្ជើញប្រគេនទេយ្យទាន ផលានុផល ភេសជ្ជៈ មី និងបច្ច័យ ១០០ដុល្លារអាមេរិក ថ្វាយព្រះសង្ឃវត្តព្រះសុគន្ធមានបុណ្យហៅវត្តអ្នកតាសឹង្ហ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ បន្ទាប់មកលោកជំទាវប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា និងលោកជំទាវ សុងឡេង បូរ៉ា ប្រធានពិធីការសម្តេចតេជោនាយករដ្ឋមន្ត្រី អមដំណើរដោយលោក នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម លោកឡឹម ស៊ីមជំទប់ទី២ឃុំភ្នំបាត បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិកំចាត់ព្រាយ ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងឱកាសនោះ លោកជំទាវបានពាំនាំប្រសាសន៍រំលែកទុក្ខរបស់ថ្នាក់ដឹកនាំ និងបានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក។ លោកជំទាវបានឧបត្ថម្ភថវិកាសរុប ១.៤០០.០០០៛ ក្នុងនោះជូនគ្រួសាររងគ្រោះ ៩សែនរៀល និងលោកតាលោកយាយ មន្ត្រីឃុំភូមិ កុមារាកុមារី ៥សែនរៀល។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១