សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានអញ្ជើញចុះមូលដ្ឋាននៅឃុំជ្រៃលាស់ ឃុំភ្នំបាត និងសាលាស្រុកពញាឮ

   ថ្ងៃទី 13 ខែមករា ឆ្នាំ2024

ថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានអញ្ជើញចុះមូលដ្ឋាននៅឃុំជ្រៃលាស់ ឃុំភ្នំបាត និងសាលាស្រុកពញាឮ ។នៅឃុំជ្រៃលាស់ លោកជំទាវបានអញ្ជើញប្រជុំជីវភាពនយោបាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ៧មករា នៅសាលប្រជុំសាលាឃុំជ្រៃលាស់ ។ បន្ទាប់មកលោកជំទាវបានអញ្ជើញចុះដល់សាលារៀនត្រពាំងរការ សាលាឃុំភ្នំបាត និងសាលារៀនអរិយកស្សប ក្នុងឃុំភ្នំបាត បានជួបពិភាក្សាជាមួយលោកសែម សុផលមេឃុំភ្នំបាត លោក លោកស្រីក្រុមប្រឹក្សាឃុំ នាយកសាលាលោកគ្រូ អ្នកគ្រូ អំពីការត្រៀមលក្ខណៈរៀបចំកម្មវិធី ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងឃុំភ្នំបាតនៅថ្ងៃទី២៨,២៩ និងថ្ងៃទី ៣០ខែមករាឆ្នាំ២០២០ខាងមុខនេះ ។ លោកជំទាវបានស្តាប់របាយការណ៍លោកមេឃុំ និងមានមតិណែនាំបន្ថែមអំពីកិច្ចការមួយចំនួនដូចជាការកត់ត្រាទិន្នន័យរបស់អ្នកជំងឺ, ការចូលរួមរបស់លោកគ្រូពេទ្យមកពីមន្ទីរពេទ្យបង្អែកស្រុក ឬមកពីមណ្ឌលសុខភាពឃុំ ដើម្បីបង្កើតចំណងទាក់ទងជាមួយក្រុមគ្រូពេទ្យAMSA សម្រាប់ជាប្រយោជន៍ដល់ប្រជាជនបន្តទៅថ្ងៃមុខទៀត។ នៅសាលាស្រុក លោកជំទាវបានជួបពិភាក្សាការងារជាមួយលោកថន សុវណ្ណា អភិបាលស្រុក អំពីសភាពការណ៍ទូទៅ និងការរៀបចំកម្មវិធីចុះព្យាបាលជម្ងឺរបស់ក្រុមគ្រូពេទ្យAMSAនៅទូទាំងស្រុកចំនួន៣៣លើក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១