សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានអញ្ជើញចុះដល់សាលាស្រុកពញាឮ ខេត្តកណ្តាល ជួបប្រជុំនិងសំណេះសំណាលជាមួយអភិបាលស្រុក នឹងមន្រ្តីសាលាស្រុក

   ថ្ងៃទី 3 ខែធ្នូ ឆ្នាំ2024

ថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានអញ្ជើញចុះដល់សាលាស្រុកពញាឮ ខេត្តកណ្តាល ជួបប្រជុំនិងសំណេះសំណាលជាមួយអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេឃុំកំពង់លួង និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក ចំនួន១១នាក់។លោកជំទាវប្រធាន បានពាំនាំប្រសាសន៍សួរសុខទុក្ខ របស់សម្តេចថ្នាក់ដឹកនាំកំពូល និងឯកឧត្តមថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាលមកជម្រាបជូនអង្គប្រជុំ បន្ទាប់មកលោកជំទាវបានកោតសសើរការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីទូទាំងស្រុក និង ពិភាក្សា អំពីគំរោងចុះពិនិត្យព្យាបាលឆ្នាំ២០២០ ជូនប្រជាពលរដ្ឋតាមភូមិ-ឃុំក្នុងស្រុកពញាឮ ខេត្តកណ្តាល របស់សមាគមបេសកកម្មសិក្សានៅអាស៊ីAMS
(Association Missions Stages Asie) ក្នុងនេះ សំណូមពរថ្នាក់ដឹកនាំនិងមន្ត្រីស្រុក-ឃុំ ភូមិ ចូលរួមសហការនិងបង្កភាពងាយស្រួល ឲ្យបេសកកម្មរបស់AMSសម្រេចលទ្ធផលល្អប្រសើរ ជាផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។ លោកអភិបាលស្រុកបានទទួលយកគម្រោង និង រៀបចំចាត់ចែងបន្ត ជាមួយមន្ត្រីពាក់ព័ន្ធ ឲ្យរលូនតាមសំណូមពររបស់លោកជំទាវប្រធាន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១