សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ក្ភ្នំបាត និងទំនប់ធំ

   ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ2025

ថ្ងៃ​​សៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ក្នុងឃុំ២ គឺឃុំភ្នំបាត  និងទំនប់ធំ នៅសាលប្រជុំសាលាឃុំភ្នំបាត ចំនួន 57 នាក់ តាមគោលការណ៍ដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ទេព ងនអនុប្រធានទី២ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៣ និងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាឮ។ លោកជំទាវប្រធានបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចថ្នាក់ដឹកនាំកំពូល ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ សាកសួរសុខទុក្ខ បងប្អូននិងប្រជាពលរដ្ឋក្នុងឃុំទាំង2។ លោកជំទាវប្រធាន បានស្តាប់របាយការណ៍របស់លោកមេឃុំនិងតំណាងឃុំ និងលោកលោកស្រីមេភូមិ ដែលបានលើកឡើងពីសភាពការណ៍ និងស្នាដៃការងារ ព្រមទាំងបញ្ហាប្រឈមរបស់មូលដ្ឋាន ។ លោកជំទាវប្រធាន បានអបអរសាទរស្នាដៃ និងបានចូលរួមមតិមួយចំនួនអំពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋ បំរើសេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំនូមពរ ពិសេសត្រូវលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នងភូមិឲ្យចូលរួមរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១