លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ពេលព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី ៥ព្រឹទ្ធសភា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ក្នុងឃុំ២ គឺឃុំវិហារលួង និង ផ្សារដែក នៅសាលាឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ចំនួន 37 នាក់ តាមគោលការណ៍ដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៣ និងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាឮ។ លោកជំទាវប្រធានបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចថ្នាក់ដឹកនាំកំពូល ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ សាកសួរសុខទុក្ខបងប្អូននិងប្រជាពលរដ្ឋក្នុងឃុំទាំង2 ។ លោកជំទាវប្រធាន បានស្តាប់របាយការណ៍របស់លោកមេឃុំ លោក លោកស្រី មេភូមិ ដែលបានលើកឡើងពីសភាពការណ៍ និងស្នាដៃការងារ ព្រមទាំងបញ្ហាប្រឈមរបស់មូលដ្ឋាន ។ បន្ទាប់មកលោកជំទាវប្រធាន បានអបអរសាទរស្នាដៃ និងបានចូលរួមមតិមួយចំនួនអំពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវ ភាពនិងសុខុមាលភាពប្រជាពលរដ្ឋ បំរើសេវាសា ធារណៈទាំងសេវាតម្រូវការ និងសេវាសំនូមពរ ។ ពិសេសត្រូវលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នង ភូមិឲ្យចូលរួមរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១