លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ក្នុងឃុំ២ គឺឃុំកំពង់លួង និងឃុំកោះចិន នៅសាលប្រជុំស្រុកពញាឮ ចំនួន 40 នាក់ តាមគោលការណ៍ដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងក្រុមសមា ជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៣ និងតាមគោល ការណ៍ដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាឮ។ លោកជំទាវប្រធានបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចថ្នាក់ដឹកនាំ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ សាកសួរសុខទុក្ខបងប្អូន និងប្រជាពលរដ្ឋក្នុងឃុំទាំង2 ។ លោកជំទាវប្រធានបានស្តាប់របាយការណ៍របស់លោកមេឃុំ តំណាងឃុំ និងលោកអភិបាលស្រុក ដែលបានលើកឡើងពីសភាពការណ៍ និងស្នាដៃការងារ ព្រមទាំងបញ្ហាប្រឈមរបស់មូលដ្ឋាន ។ បន្ទាប់មកលោកជំទាវប្រធាន បានអបអរស្នាដៃ និងបានចូលរួមមតិមួយចំនួនអំពី សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវភាព និងសុខុ មាលភាពប្រជាពលរដ្ឋ បំរើសេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំនូមពរ ។ ពិសេសត្រូវលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នងភូមិឲ្យចូលរួមរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ។«
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១