លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩ ព្រឹក លោកជំទាវ ទី បូរ៉ាស៊ី បានអនុញ្ញាតឱ្យកញ្ញា ដេង គន្ធា ស្រ្តីខ្មែរដំបូងសិក្សាជំនាញវិស្វកម្ម វិទ្យាសាស្រ្តសម្ភារ:នៅអាមេរិក ចូលជួបសម្តែងការគួរសម ។ ស្ថិតក្នុងឱកាសនោះលោកជំទាវបានជម្រាបអំពីតួនាទី ភារកិច្ចរបស់គណ:កម្មការជំនាញទាំង១០នៃព្រឹទ្ធសភា ។ កញ្ញាបានជម្រាបជូនលោកជំទាវជ្រាបផងដែរអំពីការសិក្សាលើជំនាញពីរបៀបមើលលក្ខណ: សម្ភារ: គឺជាកត្តាចំបងនៃការស្រាវជ្រាវ ដើម្បីពង្រឹងគុណភាពសម្ភារ: និងរកវិធីដើម្បីកាត់បន្ថយតម្លៃសម្ភារ: និងក៏អាចឈានទៅផលិតដែកដោយខ្លួនឯងនៅក្នុងស្រុកបានផងដែរ ។លោកជំទាវសូមកោតសសើរ និងអបអរសាទរដែលកូនខ្មែរអាចធ្វើបាន ហើយជាស្ត្រីទៀតដែលសិក្សាលើមុខជំនាញដែលប្រទេសយើងមិនទាន់មាន ។ លោកជំទាវបានជូនពរសូមឱ្យទទួលបានជោគជ័យដើម្បីបំរើប្រទេសជាតិ ព្រោះនេះជាធនធានមនុស្សដែលប្រទេសជាតិកំពុងត្រូវការ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១