សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​ឯកឧត្តម ឆាត់ លឿម ទី​ប្រឹក្សា​សម្តេច​ប្រធាន​ព្រឹទ្ធសភា អតីត​សមាជិក​ព្រឹទ្ធសភា

   ថ្ងៃទី 16 ខែមករា ឆ្នាំ2024

នារសៀល ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២១ លោកជំទាវ ទី បូរ៉ាស៊ី, លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា ព្រមទាំងមន្រ្តីរាជការនារីអគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខឯកឧត្តម ឆាត់ លឿម ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា អតីតសមាជិកព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតនៅបុរីរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោកជំទាវបានជម្រាបការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ឯកឧត្តម អនុប្រធានទី២ ព្រឹទ្ធសភា និងបានជម្រាបសួរសុខទុក្ខអំពីសុខភាព និងបានជូនពរក្នុងឱកាសឆ្នាំថ្មី២០២១នេះ សូមឯកឧត្តមមានសុខភាពល្អ និងត្រូវថែរក្សាសុខភាពជៀសផុតពីជំងឺកូវីដ-១៩ ។ ក្នុងឱកាសនោះលោកជំទាវបាននាំអំណោយ មួយចំនួន មាន : ទឹកល្ង១កេស ទឹកដោះគោ១កេស ទឹកសុទ្ធ១កេស ទឹកសណ្តែក១កេស នំធុង និងថវិកាឯកឧត្តមអគ្គលេខាធិការចំនួន ១ លានរៀល ជូនឯកឧត្តម ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១