សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី តំណាង​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បាន​អញ្ជើញ​នាំ​យក​អំណោយ ទៅ​ផ្តល់​ជូន​រដ្ឋបាល​ស្រុក​មុខ​កំពូល និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល

   ថ្ងៃទី 4 ខែមិថុនា ឆ្នាំ2024

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ខេត្តកណ្តាល នាំយកអំណោយទៅផ្តល់ជូនរដ្ឋបាលស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក។
================
នាព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ទី បូរ៉ាស៊ី និងឯកឧត្តម ប្រាក់ ចំរើន តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុកនីមួយៗរួចមក ឯកឧត្តម និង លោកជំទាវ បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងស្រុក និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷
-ត្រូវបន្តអនុវត្តន៍ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ ត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ជាប់ជាប្រចាំ។
-ស្រាវជ្រាវប្រភពចម្លង ក្នុងមូលដ្ឋាន ដើម្បីឈានទៅបិទបញ្ចប់ការចម្លងក្នុងសហគមន៍
-សហការឲ្យបានល្អជាមួយក្រសួងសុខាភិបាល ពិសេសការស្រាវជ្រាវប្រមូលអ្នកពាក់ព័ន្ធដើម្បីឲ្យពេទ្យយកសំណាកពួកគាត់ឱ្យបានរហ័ស !
-យកចិត្តទុកដាក់ទៅលើជីវភាពបងប្អូនក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-អាជ្ញាធរ ត្រូវបន្ថែមការយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងស្រុក។
-ត្រូវមានផែនការ សម្រាប់ត្រៀម ប្រសិនបើរាជរដ្ឋាភិបាលផ្តល់វ៉ាក់សាំង ត្រូវមានបញ្ជីអាទិភាពអ្នកត្រូវចាក់ ត្រៀមទីតាំង និងក្រុមគ្រូពេទ្យឲ្យបានមុន !
-អរគុណចំពោះការខិតខំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងលើកទឹកចិត្តឲ្យខិតខំបន្តទៀត ដើម្បីប្រជាជន និងប្រទេសជាតិយើង តែអាជ្ញាធរក៏មិនត្រូវភ្លេច ពីការការពារសុខភាព និងសុវត្តិភាពផ្ទាល់ខ្លួន ផងដែរ
ជាចុងបញ្ចប់ឯកឧត្តម និងលោកជំទាវ បានជូនពរដល់ក្រុមការងារស្រុកមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។
អំណោយដែលប្រគល់ជូននាពេលនោះក្នុងមួយស្រុកៗទទួលបាន :
– អង្ករចំនួន ១០០បាវ (២តោន)
– មីចំនួន ១០០កេស
– ត្រីខចំនួន ១០០យួរ
-ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ១០០យួរ
– ម៉ាស់ចំនួន ១០០ប្រអប់


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១