សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា

   ថ្ងៃទី 1 ខែកញ្ញា ឆ្នាំ2025


នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ យោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានប្រជុំក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៤រួមមាន៖
១-សេចក្តីរាយការណ៍ ស្តីពីសភាពការណ៍ថ្មីៗលើពិភពលោក ដោយឯកឧត្តម គឹម សុចិត្រា អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងការចូលរួមមតិយោបល់របស់ឯកឧត្តម និងលោកជំទាវ
២-បូកសរុបសកម្មភាពការងាររបស់គណៈកម្មការប្រចាំខែសីហា ឆ្នាំ២០២២
៣-បូកសរុបថវិកាចំណូល ចំណាយរបស់គណៈកម្មការប្រចាំខែសីហា
៤-ពិនិត្យ និងពិភាក្សាលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៥ព្រឹទ្ធសភា៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១