សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី​ បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជេីញ​ជាអធិបតី​បើកសិក្ខាសាលា ស្តីពី “ការវិវត្តនៃភូមិសាស្រ្តនយោបាយ និងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល” ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី

   ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេដ្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ទី បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជេីញ​​ជាអធិបតី​ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការវិវត្តនៃភូមិសាស្រ្ត​នយោបាយ​ និងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល” ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ១ព្រឹក ដោយមានការអញ្ជេីញ​ សមាជិកា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងទាំងភ្ញៀវជាតិ និងអន្តរជាតិ។
អង្គសិក្ខាសាលា ក៏មានការធ្វេីបទបង្ហាញ និងកិច្ចពិភាក្សាស្តីពី ការវិវត្តនៃភូមិសាស្ត្រនយោបាយក្នុងក្របខណ្ឌគំនិតផ្តួចផ្តេីមផ្លូវមួយខ្សែក្រវាត់មួយ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៉ីហ្វិច ដោយលោក ជឺន បូរាណ ច័ន្ទបូរី ទីប្រឹក្សាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាសមាជិកក្រុមប្រឹក្សាវិទ្យាស្ថាន AVI និងលោក បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រមេគង្គនៃវិទ្យាស្ថានAVI និងការធ្វើបទបង្ហាញស្តីពី សេដ្ឋកិច្ចឌីជីថលកម្ពុជ ( ការត្រៀមខ្លួន និងការប្រែក្លាយផ្នែកឌីជីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម៤.០) ដោយលោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្ត និងប្រជាធិបតេយ្យអភិបាលកិច្ចនៃវិទ្យាស្ថាន AVI៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១