សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បាននាំយកបច្ច័យ និងទេយ្យទាន ដើម្បីចូលរួមអង្គកឋិនទានសាមគ្គី នៅវត្តជេតពាន ស្ថិនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម

   ថ្ងៃទី 3 ខែវិច្ឆិការ ឆ្នាំ2025

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បាននាំយកបច្ច័យ និងទេយ្យទាន ដើម្បីចូលរួមអង្គកឋិនទានសាមគ្គី នៅវត្តជេតពាន ស្ថិនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល ព្រះសង្ឃសំដែងព្រះបរិត ជយន្តោ ប្រោះព្រហ្មដល់ពុទ្ធបរិស័ទនាំមកនូវសេចក្តីសុខចំរើន និងមានការសំដែងធម៌ទេសនាអប់រំទូន្មានដល់ពុទ្ធបរិស័ទជិតឆ្ងាយ។
សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយ ហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១