សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី អមដំណើរដោយអាជ្ញាធរឃុំបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនព្រៈគ្រូចៅអធិការវត្តចំនួន៨វត្ត ដែលមានព្រះសង្ឃគង់ស្នាក់នៅច្រើនអង្គ និងកំពង់ជួបការខ្វះខាតចង្ហាន់ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

   ថ្ងៃទី 6 ខែតុសា ឆ្នាំ2024

នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយអាជ្ញាធរឃុំបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនព្រៈគ្រូចៅអធិការវត្តចំនួន៨វត្ត ដែលមានព្រះសង្ឃគង់ស្នាក់នៅច្រើនអង្គ និងកំពង់ជួបការខ្វះខាតចង្ហាន់ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មានវត្តទាំង៨នោះរួមមានឈ្មោះដូចខាងក្រោម៖
១-វត្តព្រៃសង្ឃមានរិទ្ធ ស្ថិតនៅភូមិតាអាំឃុំត្បែង
២-វត្តពាមមេត្រី ស្ថិតនៅភូមិពោធិ ឃុំត្បែង
៣-វត្តបិយម្តវ័ន្ត(ហៅវត្តសង្គម) ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់
៤-វត្តព្រៃក្ទម្ព ស្ថិតនៅភូមិនីពេជ្រខ ឃុំនីពេជ្រ
៥-វត្តសំរោងជ័យ ស្ថិតនៅភូមិសំរោង ឃុំត្រពាំងឫស្សី
៦-វត្តអូររំដេង ស្ថិតនៅឃុំត្រពាំងឫស្សី
៧-វត្តទួលតារស់មានជ័យ ស្ថិតនៅឃុំកំពង់គោ
៨-វត្តអន្លងលោក ស្ថិតនៅឃុំព្រៃគុយ ដោយក្នុងមួយវត្តៗទទួលបាននូវគ្រឿងឧបភោគ បរិភោគរួមមាន អង្ករចំនួន១០០គីឡូ ទឹកបរិសុទ្ធចំនួន២កេស ទឹកក្រូចចំនួន២កេស ទឹកត្រីចំនួន២យួរ ទឹកសុីអុីវចំនួន២យួរ ឆៃប៉ូវផ្អែមចំនួន២០គីឡូ និងថវិកាមួយចំនួន ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១