លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី នៅវត្តឥន្ទ្របត្តបុរី ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីដង្ហែប្រទក្សិណទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស (បីខែ) ។ អង្គកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមដោយ លោកជំទាវ ឃួន ឃុនឌី និងស្វាមី ឯកឧត្តម ខៀវ មុត និងលោកជំទាវ លោកជំទាវ ឯម ផលាមុនី ឯកឧត្តម សត ណាឌី និងលោកជំទាវ ឯកឧត្តម សួន លន់ និងលោកជំទាវ ឯកឧត្តម ឡៅ ឆន និងលោកជំទាវ និងសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនព្រះសង្ឃ។ ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេលនៃការធ្វើបុណ្យកឋិនទាន ចំនួន ២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១