សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​នាំ​យក​គ្រឿង​ទេយ្យវត្ថុ និង​បច្ច័យ​សម្រាប់​ផ្គត់​ផ្គង់​ចង្ហាន់ បច្ច័យកសាងយកទៅប្រគេនព្រះគ្រូចៅអធិការវត្ត ដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណជលសារ (ហៅវត្តកំពង់ចម្លង) ស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

   ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ លឹម ផល្លា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានអញ្ជើញនាំយកគ្រឿងទេយ្យវត្ថុ និងបច្ច័យសម្រាប់ផ្គត់ផ្គង់ចង្ហាន់ បច្ច័យកសាងយកទៅប្រគេនព្រះគ្រូចៅអធិការវត្ត ដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណជលសារ (ហៅវត្តកំពង់ចម្លង) ស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បន្ទាបមកលោកជំទាវបានបន្តជួបសំណេៈសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកជំទាវបានជួបសំណេះសំណាលនិងស្ដាប់របាយកាណ៍របស់លោកមេឃុំ រាយការណ៍អំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ការបម្រើសេវាសាធារណៈ ភូមិឃុំមានសុវត្ថិភាព បញ្ហាប្រឈម និងសំណូមពរនានា។
ក្នុងឱកាសនោៈផងដែរលោកជំទាវបានឧបត្ថម្ភដល់រដ្ឋបាលឃុំនូវសម្ភារមួយចំនួនរួមមាន៖ ក្រមាចំនួន១០០ក្រមា សារ៉ុងចំនួន៥០សារ៉ុង ម៉ាស់ចំនួន១៥ប្រអប់ សាប៊ូដុសខ្លួនចំនួន៦០ដុំ ផ្លែមានចំនួន៣កេស និងថវិកាចំនួន៨០០.០០០រៀល ស្ថិតនៅសាលាឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១