លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុៈសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោៈ ដោយខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុងចំនួន១២ខ្នងផ្ទះ ស្មើនឹង១២គ្រួសារ ស្ថិតនៅឃុំជ័យចំនួន១១ខ្នងផ្ទះ និងនៅឃុំកំពង់ស្វាយចំនួន១ខ្នងផ្ទះ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោៈ លោកជំទាវបានមានប្រសាសន៍ផ្ដាំផ្ញើរដល់បងប្អូនទាំងអស់ ត្រូវមានកាប្រុងប្រយ័ត្នខ្ពស់ចំពោៈហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ និងចូលរួមអនុវត្តឱ្យបានជាប់ជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ។ អំណោយដែលត្រូវប្រគល់ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុង១គ្រួសាៗទទួលបាន៖ អង្ករ១បេស្មើនឹង៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ត្រីខកំប៉ុងចំនួយ២យួរ ក្រមា១ សារ៉ុង១ និងថវិកាចំនួន១០មុឺនរៀល។ ដោយឡែកគ្រួសាររងគ្រោៈប្រពន្ធស្លាប់ទទួលបាន ថវិកាចំនួន២០មុឺនរៀល ស្ថិតនៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១