សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ

   ថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពីបានស្តាប់របាយការណ៍របស់ក្រុមប្រឹក្សាឃុំរួចមក លោកជំទាវមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ នាយប៉ុស្តិ៍នគរបាល បងប្អូនក្រុមប្រឹក្សាឃុំ និងលោកមេភូមិទាំងអស់ត្រូវបន្តអនុវត្ត និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចូលរួមអនុវត្តវិធានការបីការពារ បីកុំឱ្យបានជាប់ជាប្រចាំ រួមគ្នាខិតខំបម្រើបងប្អូនប្រជាពលរដ្ឋដោយទង្វើល្អ និងខិតខំធ្វើយ៉ាងណាឱ្យភូមិឃុំមានសុខសុវត្ថិភាព ឆ្លៀតក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភសម្ភារមួយចំនួនរួមមានម៉ាសចំនួន១០ប្រអប់ សាប៊ូលាងដៃចំនួន៦០ដុំ ក្រមាចំនួន៧៥ក្រមា សារ៉ុងចំនួន២៥ និងថវិកាជូនប្រជាការពារមួយចំនួន នៅសាលាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១