សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន០២​ខ្នង​ផ្ទះ ស្មើ​នឹង​០២គ្រួសារ

   ថ្ងៃទី 22 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ ស្ថិតនៅភូមិសាន់គរ (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួន ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ត្រីខចំនួន២យួរ ក្រមាចំនួន១ សារុងចំនួន១ សាប៊ូចំនួនមួយដំធំ និងថវិកាចំនួន៥០០.០០០ រៀល គិតសរុបទាំងសម្ភារនិងថវិកាសម្រាប់ចំណាយទាំងពីរគ្រួសារអស់ចំនួន១.៤៨៦.០០០ រៀល ជាចុងក្រោយលោកជំទាវបានផ្តាំផ្ញើរដល់ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះទាំងពីរគ្រួសារសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយហានិភ័យផ្សេងៗ ជាពិសេសត្រូវចូលរួមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការបីការពារ បីកុំ ឱ្យបានខ្ជាប់ខ្ជួន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១