សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ប្រឹក្សា​ឃុំនីពេជ​ដែល​បាន​បំពេញ​ការងារ​ជូន​ប្រជា​ពលរដ្ឋ​កន្លង​មក

   ថ្ងៃទី 9 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំនីពេជដែលបានបំពេញការងារជូនប្រជាបលរដ្ឋកន្លងមក ជាពិសេសផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីវិធានការសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងនិងចូលរួមអនុវត្តទាំងអស់គ្នា នៅក្នុងនោះលោកជំទាវបានឧបត្ថម្ភសម្ភារមួយចំនួនរួមមាន ម៉ាសចំនួន១០ប្រអប់ ក្រមាចំនួន៤០ សារុងចំនួន៤០ និងសាប៊ូលាងដៃចំនួន៥០ដុំ នៅសាលាឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១