សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ ដើម្បីស្ដាប់នូវរបាយការណ៍ នៃការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា

   ថ្ងៃទី 8 ខែធ្នូ ឆ្នាំ2024

នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគ៨ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិសរុបចំនួន៧០នាក់ ដើម្បីស្ដាប់នូវរបាយការណ៍ នៃការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា។ បន្ទាប់មកលោកជំទាវបានធ្វើការកោតសរសើរនូវសកម្មភាព និងការខិតខំប្រឹងប្រែង បំពេញការងារតាមភារៈកិច្ច និងតាមតួនាទីរបស់ខ្លួន ជាពិសេសការបម្រើសេវាជូនប្រជាពលរដ្ឋដែលធ្វើឱ្យប្រជាពលរដ្ឋមានសុខសន្តិភាព និងស្ថិរភាពនយោបាយភូមិឃុំមានសវត្ថិភាព។ នៅក្នុងឱកាសនោះដែរ លោកជំទាវបានឧបត្ថម្ភដល់សមាជិកនៃអង្គពិធីទាំងអស់ដោយក្នុងម្នាក់ៗទទួលបានក្រមាចំនួន១ សារ៉ុងចំនួន១ និងថវិកា២៥.០០០រៀល ។ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១