សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ សរុបចំនួន៥៤នាក់ ស្រី១២នាក់ នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

   ថ្ងៃទី 24 ខែវិច្ឆិការ ឆ្នាំ2024

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ សរុបចំនួន៥៤នាក់ ស្រី១២នាក់ នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រោយពីបានស្ដាប់នូវរបាយការណ៍របស់លោកមេឃុំរួច បន្ទាប់មកលោកជំទាវបានកោតសរសើរដល់ការខិតខំបំពេញការងារបម្រើដល់បងប្អូនប្រជាពលរដ្ឋ ទាំងផ្នែកសេវាតម្រូវការ សេវាសំណូមពរ និងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ។ នៅក្នុងឱកាសពេលនោៈដែរ លោកជំទាវបានធ្វើការផ្ដាំផ្ញើរជំរុញ និងលើកទឹកចិត្តជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យទៅពិនិត្យឈ្មោៈក្នុងបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រូវថែទាំសុខភាព ដោយប្រកាន់ឱ្យជាប់នូវវិធានការ៣កុំ ៣ការពារ។ ជាទីបញ្ចប់លោកជំទាវបានជូននូវសារុងងចំនួន៥៥សារុង ក្រមាចំនួន៥៥ក្រមា និងថវិកាចំនួន១.១០០.០០០រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១