សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ

   ថ្ងៃទី 29 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំចំនួន៥កេសធំ ស្មើ១៣៥ប្រអប់ និងស្មើ៣,៧៥០តេស្ត និងប្រគល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្រុកបារាយ៍ ស្រុកសន្ទុកចំនួន៤កេសធំ ស្មើ១០៨ប្រអប់ ស្មើនិង២,៧០០តេស្ត សម្រាប់បំរើជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះលោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើរ សួរសុខទុក្ខ នឹករលឹកពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ និងសូមកោតសរសើរនូវសកម្មភាពដែលបានខិតខំបំរើបងប្អូនប្រជាពលរដ្ឋកន្លងមក ដោយភាពទទួលខុសត្រូវខ្ពស់។ ស្ថិតនៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងស្ថិតនៅការិយាល័យសុខាភុបាលភិបាលស្រុកប្រតិបត្តិបារាយ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១