សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៨១ ឃុំ-សង្កាត់ ក្នុងខេត្តកំពង់ធំ

   ថ្ងៃទី 29 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងលោកជំទាវ លឹម ផល្លា សមាជិការដ្ឋសភា មណ្ឌល ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៨១ ឃុំ-សង្កាត់ ក្នុងខេត្តកំពង់ធំ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ញឹក បានខេង អភិបាល នៃគណៈអភិរងខេត្ត តំណាងឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សរុបសមាជិកចូលរួមចំនួន១៥១នាក់។ ពិធីជួបសំណេះសំណាលនេះមានគោលបំណងធំៗ២គឺ ៖
១-អបអរសាទរទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចេរភាពនៅថ្ងៃអនាគត់”
២-លើកទឹកចិត្ត កោតសរសើរ និងថ្លែងអំណរអរគុណនូវសកម្មភាពរបស់នារីជាមេឃុំ សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលពុំបានជាប់អាណត្តិថ្មី និងមានការផ្លាស់ប្ដូរលេខរៀង សូមឱ្យមីងៗ បងៗ កុំឱ្យមានការអាក់អន់ស្រពន់ចិត្ត សូមអោយមានការយោគយល់ និងអធ្យាស្រ័យការងារនេះ ហើយត្រូវតែបន្តខិតខំបម្រើការងារដើម្បីទុកជាស្នាដៃ ជាកេរ្តិ៍តំណែល ជាគំរូដ៏ល្អដល់ប្អូនៗជំនាន់ក្រោយ ហើយក៏សូមឱ្យថែទាំសុខភាពដោយអនុវត្តន៍តាមវិធានការ ៣កុំ និង៣ការពារ។ ក្នុងកម្មវិធីនោះលោកជំទាវ បានជូនកាដូរអនុស្សាវរីយ៍ ដោយក្នុងម្នាក់ៗទទួលបាន សំពត់សុឹងខ្មែរ១សំពត់
ថ្នាំលាបសក់១ដប ខ្ញីទឹកឃ្មុំ១កញ្ចប់ និងថវិកាសម្រាប់សោហ៊ុយធ្វើដំណើរមួយចំនួន ស្ថិតនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១