លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈក្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧញា គុយ លាងគី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាការពារ ដែលអញ្ជើញមកពី៦ភូមិរួមមាន៖ ទី១-ភូមិកំពង់ស្វាយ ទី២-ភូមិសុជ័យ ទី៣-ភូមិតាប៉ោង ទី៤-ភូមិអូរសាលា ទី៥-ភូមិចុងព្រៃ និងទី៦-ភូមិព្រៃព្រះ ដែលស្ថិតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដោយមានចំនួនអ្នកចូលរួមសរុបទាំងអស់៧៤នាក់ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ។ ក្នុងឱកាសនោះលោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើរនឹករលឹក និងសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលមានសម្ដេចវិបុលសេនាភក្តីជាប្រធានព្រឹទ្ធសភា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ និងឯកឧត្ដមកិត្តិសង្គហបណ្ឌិតអនុប្រធានទី២ ថ្លែងនៅក្នុងពិធីនោះលោកជំទាវមានប្រសាសន៍ការកោតសរសើរដល់សកម្មភាពរបស់កម្លាំងប្រជាការពារ ដែលបានខិតខំចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារដោយឆន្ទៈ ដោយទឹកចិត្តស្រលាញ់ពុក ម៉ែ អ៊ុ មា មីង បងប្អូន ញាតិមិត្តរបស់ខ្លួន ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាព ជាពិសេសភូមិ ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានរបស់ខ្លូន។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថាខ្ញុំ សូមលើកទឹកចិត្តដល់កម្លាំងប្រជាការពារយើងទាំងអស់ឱ្យមានការសាមគ្គីភាពគ្នា រួមគ្នាគិត រួមគ្នាធ្វើ បន្តសកម្មភាពដ៏ល្អនេះជានិច្ចនិរន្តន៍។ នៅកិច្ចបញ្ចប់នៃកម្មវិធីលោកជំទាវ និងលោកឧញាបានឧបត្ថម្ភដល់កម្លាំងប្រជាការពារដោយក្នុងម្នាក់ៗទទួលបាននូវ៖ ឯសណ្ឋានប្រជាការពារចំនួន១កំប្លេរ ក្រមា១ និងថវិកាចំនួន២០.០០០រៀល និងឧបត្ថម្ភដល់លោកមេឃុំចំនួន១.០០០.០០០រៀល ព្រមទាំងប្រគេនទេយ្យទានដល់ព្រះសង្ឃ និងថវិកាមួយចំនួន ស្ថិតនៅវត្តកំពង់ស្វាយ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១