សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូរឆ្លងខ្លោងទ្វារ និងបញ្ចុះបឋមសិលាកសាងកុដិថ្មី

   ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃទ30 ខែមករា ឆ្នាំ2022 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូរឆ្លងខ្លោងទ្វារ និងបញ្ចុះបឋមសិលាកសាងកុដិថ្មីដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុកកំពង់ស្វាយ លោកអភិបាលរងស្រុក ក្រុមការងារចុះជួយស្រុក សប្បុរសជន និងមានការអញ្ជើចូលរួមពីសំណាក់លោកយាយ លោកតា មួយចំនួនផងដែ។ នៅក្នុងពិធីនោះលោកជំទាវបានសំណេះសំណាល និងកោតសរសើរដល់អាជ្ញាធរនិងថ្លែងអំណរគុណដល់សប្បុរសជនដែលមានសទ្ធាជ្រះថ្លាចូលរួមកសាងសមិទ្ធផលនេះឡើង ហើយសមិទ្ធផលទាំងអស់នេះកើតឡើងក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើរដល់លោកយាយ លោកតា មា មីង ឱ្យថែរក្សាសុខភាពរស់ដោយនៅតាមបែបគន្លងថ្មី បីកុំ បីការពារ។ នៅកិច្ចបញ្ចប់នៃកម្មវិធី លោកជំទាវបានចូលរួមបច្ច័យកសាងមួយចំនួន និងជូនក្រមា សាប៊ូ និងបច្ច័យចំនួនមួយម៉ឺនរៀល ដល់លោកយាយ លោកតាចំនួន256នាក់ ស្ថិតនៅវត្តឥន្ទនិមិត្ត (ហៅវត្តត្បែង) ភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១