សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន5គ្រួសារ

   ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃទី29 ខែមករា ឆ្នាំ 2022 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន5គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន25គីឡូក្រាម មីចំនួន1កេស ត្រីខចំនួនយួរ សារុងចំនួន1 ក្រមាចំនួន1 និងថវិកាចំនួន5ម៉ឺនរៀល។ ដោយឡែកគ្រួសារស្ត្រីរងគ្រោះដែលមានសតិមិនសូវល្អត្រូវបានគេចាប់រំលោភឱ្យមានផ្ទៃពោះរយៈពេល6ខែទើបដឹងទទួលបាននូវអង្ករចំនួន50គីឡូក្រាម មីចំនួន1កេស ត្រីខចំនួន2យួរ ភួយចំនួន1 ក្រមាចំនួន1 សារុងចំនួន1 និងថវិកាចំនួន20ម៉ឺនរៀល ស្ថិតនៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១